សួស្ដី!! ខ្ងុំបាទ Jamie Raine (ចេមី រ៉េន)
ខ្ងុំបាទជាសហស្ថាបនិក និង នាយកផ្នែកបច្ចេកវិទ្យានៅ Indriya និងជា content creator មួយរូបផងដែរ។ ខ្ងុំបាទបានធ្វើការផ្សព្វផ្សាយទីផ្សារ និង ធ្វើពាណិជ្ជកម្ម លើបណ្តាញសង្គម Facebook និង Youtube រឺ គេហៅថា “Digital Marketing”បានយ៉ាងជោគជ័យ។
ប៉ុន្តែគោលបំណងរបស់ (blog) រឺ អត្ថបទនេះ គឺចង់មកបង្ហាញការយល់ខុសអំពីភាពជោគជ័យនៃការធ្វើពាណិជ្ជកម្មលើបណ្តាញសង្គមនាៗ ដោយចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន និង វិជ្ជាជីវៈរបស់ខ្ញុំផ្ទាល់។
ហេតុអ្វីបានជាអ្នកគួរតែស្តាប់ខ្ញុំ?
ពីព្រោះរយះពេល ២ ឆ្នាំកន្លាះមកនេះ ដែលខ្ងុំបាទបាននៅស្រុកខ្មែរ, ខ្ងុំបាទគឹជា content creator និង អ្នកធ្វើពាណិជ្ជកម្មលើបណ្តាញសង្គម។ ពេលដំបូងខ្ងុំ មានអ្នកគាំទ្រលើ Facebook ១០០នាក់ តែប៉ុណ្នោះ ប៉ុន្តែឥលូវខ្ងុំមានទៅដល់ ៥០,០០០ នាក់។
ការងារក្នុងវិស័យនេះ មិនដូចអ្វីដែលខ្ងុំបានគិតឡើយ ព្រោះកាលពី២ឆ្នាំមុន ប្រពន្ធខ្ងុំ (Jany Min) និង ខ្ងុំបានបង្ហោះចម្រៀងមួយបទដែលមានចំណងជើងថា “10 Days” ហើយប្រហែលបានជាមួយសប្តាហ៍ បទចម្រៀងនេះបានផ្អើលពេញ Youtube និងមានអ្នកមើលរហូតទៅដល់ ១លាននាក់។ ហើយតាំងពីពេលនោះមក ខ្ងុំបានចូលក្រុមការងារមួយ ឈ្មោះថា “Workaholics” ដែលដឹកនាំដោយ Nikki Nikki (ស្ថាបនិករបស់ Workaholics)។

ប៉ុន្តែសួរថា តើខ្ងុំនឹងក្លាយទៅជាអ្នកមានមែនអត់ បើខ្ងុំមានអ្នកមើល ១លាននាក់នៅក្នុង Youtube?
ចម្លើយ: អត់ទេ (បើយើងនៅស្រុកខ្មែរ)
ជាទូទៅកិច្ចព្រមព្រៀងដៃគូ (Partner Agreement) របស់ Youtube និង Facebook មានការបង្កើតការរកប្រាក់លើមាតិកាឌីជីថល(Digital Content) ប៉ុន្ដែដោយសារតែកិច្ចព្រមព្រៀងនេះមិនមានការអនុវត្តនៅប្រទេសកម្ពុជា ដូច្នេះហើយទើបមិនអាចរកប្រាក់លើមាតិកាឌីជីថលបាន។ យ៉ាងណាក៏ដោយ ដើម្បីដោះស្រាយបញ្ហានេះយើងអាចប្រើ VPN និងរៀបចំគណនីនៅក្រៅប្រទេសកម្ពុជា។
ខ្ញុំជាពលរដ្ឋអូស្រ្តាលីហើយមានគណនីធនាគារនៅប្រទេសអូស្ត្រាលី ប៉ុន្តែក៏នៅតែមានបញ្ហាដែរ ពីព្រោះថ្លៃដើមសម្រាប់ការមើលរបស់អ្នកប្រើប្រាស់ Youtube នៅក្នុងប្រទេសកម្ពុជាមួយនាក់ គឺមិនខ្ពស់ទេដោយសារតែដែនកំណត់ក្នុងតំបន់ដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងដៃគូរបស់ Youtube។ ឧបមាថាបទ “10 Days” ដែលខ្ងុំបានបង្ហោះលើ Youtube ខ្ងុំរកបានតែ ៧៨.៦៨ ដុល្លារ(USD 78,68) សំរាប់ការមើលចំនួន ១លាននាក់( 1Million Viewers)។
ដូច្នេះ តើអ្នកគួរធ្វើដូចម្ដេច ដើម្បីរកលុយបានលើបណ្ដាញសង្គម?
កុំគឹតច្រើនពេក ជាបន្ទាប់ខ្ញុំនឹងប្រាប់ពីគន្លឹះដ៏សំខាន់ សំរាប់ការកចំណូលតាមសង្គមបណ្ដាញអ៊ីនធឺណិត។ យើងអាចបង្កើតប្រាក់ចំណូលបានច្រើនគួរសមតាមបណ្ដាញសង្គមអ៊ីនធឺណិត ដោយប្រើប្រជាប្រិយភាពរបស់យើង បូករួមជាមួយការឆ្នៃប្រឌិត ដោយផ្តល់សេវាកម្មដល់ក្រុមហ៊ុន ឬ ប្រ៊ែនផ្សេងៗ។
យើងមើលឃើញថានៅប្រទេសកម្ពុជា មានការពេញនិយមលើការតាមដាន ក្នុងបណ្ដាញសង្គមច្រើន។ ដូចនេះហើយបានជាមានក្រុមហ៊ុន និង ប្រ៊ែនជាច្រើនមានការចាប់អារម្មណ៍ទៅលើការផ្សព្វផ្សាយទីផ្សារ ដោយប្រើ “content creator” ។
ប៉ុន្តែយើងត្រូវធ្វើបែបណាទៅទាក់ទាញប្រ៊ែនទាំងនោះបាន?
>វិធីគឺមាន ២ ដែលសាមញ្ញបំផុតៈ
- ក្រុមហ៊ុនដែលស្វែងរកយើងផ្ទាល់
- យើងអាចធ្វើការទាក់ទងទៅក្រុមហ៊ុន និង ប្រ៊ែនទាំងនោះ
សំរាប់ខ្ងុំវិញ ជំរើសទី២គឺជាជំរើសប្រសើរជាងព្រោះយើងបានជួបជាមួយក្រុមហ៊ុនច្រើនជាង និង ដោយសារជំរើសទី១ គឺពឹងផ្អែកទៅលើសំណាងខ្លាំងពេក បើសិនជាអ្នកទើបតែចាប់ផ្តើមធ្វើលើវិស័យនេះ។
ខ្ញុំពិតជាមានសំណាងណាស់ព្រោះកាលពីឆ្នាំមុនខ្ញុំទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុនជាច្រើនដែលចង់ក្លាយ ជាដៃគូរសហការជាមួយពួកយើង ក៏ប៉ុន្តែសំណាងមិនមានរហូតទេ ដូចកាលពីពេលចាប់ផ្ដើមដំបូង។ ពីដំបូងខ្ញុំត្រូវស្វាស់ស្វែងរកក្រុមហ៊ុនេះជាបានច្រើន ដើម្បីឲ្យបទពិសោធន៍ និង ផលប័ត្ររបស់ខ្ងុំមានសភាពល្អ ដែលធ្វើឲ្យប្រ៊ែន រឺ ក្រុមហ៊ុនចង់សហការការងារជាមួយខ្ងុំ ដោយអោយក្នុងតំលៃសមរម្យមួយ។
តើត្រូវប្រើយុទ្ធសាស្រ្តអ្វី ដើម្បីឲ្យប្រ៊ែនដឹងពីសក្តានុពលរបស់ “content creator”?
ជាទូទៅពេលដែលប្រ៊ែនធ្វើការផ្សព្វផ្សាយផលិតផលអ្វីមួយ គេតែងតែរកជួលទីភ្នាក់ងារមួយដើម្បីបង្កើតនូវគំនិតផ្សាយពាណិជ្ជកម្ម រួចស្នើសុំថវិកាសំរាប់ធ្វើទីផ្សារ ហើយនៅពេលយុទ្ធនាការចប់ ពួកគេច្រើនតែធ្វើជារបាយការណ៍បង្ហាញពីប្រសិទ្ធភាពនៃយុទ្ធនាការទីផ្សារ (Digital Marketing Strategy) នោះ។
ដូច្នេះ ក្នុងនាមយើងជា content creator មួយរូប យើងគួរតែប្រើ concept “Return of Investment (ROI)” ដើម្បីបញ្ជាក់ពីមូលហេតុដែលធ្វើឲ្យ content creator មានសក្តានុពល។ Conceptនេះ គឺឲ្យក្រុមហ៊ុនយកលទ្ធផលទៅវិភាគនូវផលចំណេញរបស់យុទ្ធនាការទីផ្សារនោះ តាមរយះការសង្កេតមើលទិន្នន័យ ដើម្បីស្វែងយល់ពីអត្ថប្រយោជន៍នៃការសហការជាមួយ content creator។
នៅពេលដែលអ្នកណែនាំខ្លួនទៅក្រុមហ៊ុន រឺ ប្រ៊ែន អ្នកត្រូវឆ្លើយសំនួរ ២:
- តើអ្នកសមនឹងគុណតំលៃរបស់ប្រ៊ែនដែររឺទេ?
- តើតម្លៃសេវាដែលគេអោយអ្នក នឹងផ្តល់ផលប្រយោជន៏ដល់ការធ្វើទីផ្សាររបស់ក្រុមហ៊ុនគេដែេរឺទេ?
ក្នុងនាមជា content creator មួយរូប ទាមទារការព្យាយាមតស៊ូ និង ស្វែងរកភាពឆ្នៃប្រឌិតថ្មីៗ ដើម្បីយកមកបញ្ចូលទៅក្នុងការបង្កើតមាតិការបស់យើង។ ដើ់ម្បីបង្កើតមាតិកានីមួយៗដែលមានគុណភាពខ្ពស់ គឺត្រូវការ ការយកចិត្តទុកដាក់ និង ការកែឆ្នៃឲ្យមានភាពទាក់ទាញ និង បង្កប់នូវអត្ថន័យសម្រាប់អ្នកទស្សនា និង ផ្ដល់ទំនុកចិត្តដល់ដៃគូរសហការយើងផងដែរ។ ពីព្រោះនៅពេលដែលយើងទទួលបានប្រជាប្រិយខ្ពស់ និង ការគាំទ្រកាន់តែកើនឡើង វានឹងទាក់ទាញក្រុមហ៊ុនល្អៗ ដែលស្មាក់ចិត្តនឹងធ្វើការជាមួយយើង។
ខ្ងុំបាទសង្ឃឹមថា បងប្អូនចូលចិត្តអត្ថបទនេះ ហើយបើមានចម្ងល់ រឺ សំណួរ បងប្អូនអាចធ្វើការអីម៉ែលមកខ្ងុំបាទតាមរយះ jamie@indriyacs.com