អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណជាប្រចាំ

តាំងពីខ្ញុំនៅក្មេង ម៉ាក់និងប៉ាតែងតែលើកទឹកចិត្តខ្ញុំឱ្យព្យាយាមលេងកីឡាគ្រប់ប្រភេទដែលអាចធ្វើទៅបាន រហូតដល់ខ្ញុំរកឃើញអ្វីដែលខ្ញុំស្រឡាញ់។ ការពិតគឺខ្ញុំមិនដែលរកឃើញកីឡាណាមួយ ដែលខ្ញុំចូលចិត្តបំផុតនោះទេ ប៉ុន្តែខ្ញុំទទួលបានភាពរីករាយនឹងកីឡាគ្រប់ប្រភេទ។​​​  កីឡាបានបង្រៀនខ្ញុំនូវ​ ភាពអត់ធ្មត់​ ការគោរពវិន័យ និង ការគ្រប់គ្រងអារម្មណ៍។ ខ្ញុំចាំថាខ្ញុំបានចូលរួមការប្រកួតកីឡាវាយកូនបាល់ (Tennis) ក្នុងប្រទេសអេស្បាញ នៅពេល​នោះខ្ញុំចាញ់ការប្រកួតជាមួយគូប្រជែងដែលមិនសូវមានបទពិសោធន៍​ ដោយសារតែខ្ងុំមិនអាចគ្រប់គ្រងអារម្មណ៍បានល្អ។ ដូចនេះហើយពេលយើងនិយាយអំពីកីឡា ការគ្រប់គ្រងអារម្មណ៍មានសារៈសំខាន់ខ្ពស់ ប៉ុន្តែអត្តពលិក និង អ្នកស្នេហាវិស័យកីឡាដទៃទៀត តែងតែពឹងផ្អែកលើទេពកោសល្យក្នុងផ្លូវឆ្ពោះទៅរកភាពជោគជ័យ។ ការសិក្សារបស់ Carol Dweck (២០០៦) បញ្ជាក់ថាការសម្តែងរបស់អត្តពលិកមានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងការគ្រប់គ្រងការគិតរបស់គាត់ ដើម្បី ឆ្ពោះទៅរកភាពជោគជ័យ។ តាមការយល់ឃើញរបស់ខ្ញុំដែលបានរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ៤ ឆ្នាំ វាពិតជាល្អខ្លាំងណាស់ដែលមើលឃើញកីឡាកាន់តែមានប្រជាប្រិយភាពសម្រាប់មនុស្សគ្រប់វ័យ។ មិនថាអ្នកជាអត្តពលិកឬអត់ ការធ្វើលំហាត់ប្រាណជាប្រចាំមានឥទ្ធិពលវិជ្ជមានទៅលើផ្នត់គំនិត និង សុខភាពទូទៅរបស់អ្នកហើយអាចជួយអ្នកបង្កើនសមត្ថភាពការងារនៅកន្លែងធ្វើការផងដែរ។ ហេតុអ្វី? អារម្មណ៍ល្អប្រសើរ នៅពេលអ្នកកំពុងធ្វើលំហាត់ប្រាណ អ្នកនឺងបង្កើនលំហូរឈាមទៅកាន់ខួរក្បាល លើសពីនេះទៅទៀតការធ្វើលំហាត់ប្រាណអាចជួយផលិតសារធាតុ serotonin និងអរម៉ូន endorphins ដែលជាមូលហេតុដែលធ្វើឲ្យមានអារម្មណ៍ល្អ។ ដូចគ្នានេះផងដែរ ប្រូតេអ៊ីនដែលហៅថាកត្តាសរសៃប្រសាទដែលទទួលបានពីខួរក្បាល (BDNF – ក្រុមប្រឹក្សាអាមេរិកស្តីពីការធ្វើលំហាត់ប្រាណ) ត្រូវបានបង្កើតឡើងខណៈពេលដែលការធ្វើលំហាត់ប្រាណ ជួយកបង្កើនការចងចាំ ការរៀនសូត្រ និង […]