មានផ្នត់គំនិតជាសហគ្រិនគ្មានន័យថាត្រូវតែបើកក្រុមហ៊ុនខ្លួនឯងនោះទេ

នៅក្នុងឆ្នាំ២០២០ ខ្ញុំនិងដៃគូអាជីវកម្មរបស់ខ្ញុំ: Jamie Raine បានរៀបសិក្ខាសាលាមួយ ដោយសហការជាមួយនិង American University of Phnom Penh (AUPP) ក្រោម ប្រធានបទរបស់សិក្ខាសាលានេះមានដូចជា : យុទ្ធសាស្រ្តទីផ្សារឌីជីថល ជំនាញផ្នែកគ្រប់គ្រង ដំណើរការក្នុងការលក់-ល-។ យើងទាំងពីរនាក់បានទទួលការពង្រឹងបទពិសោធន៍យ៉ាងខ្លាំងពេញមួយវគ្គនេះ ក្នុងនាមជាស្ថាបនិករនៃក្រុមហ៊ុន បច្ចេកទេស និងប្រពន្ធ័ផ្សព្វផ្សាយមួយ ហេីយដោយការមានទំនាក់ទំនងជាមួយអក្នជំនួញជំនាន់ក្រោយនៅក្នុងប្រទេសកម្ពុជា បានឆ្លុះបញ្ចាំងពីទិដ្ឋភាពបច្ចុប្បន្ននៃវិសយ័អាជីវកម្ម និងមហិច្ចតារបស់អ្នកជំនាញវ័យក្មេង ។ ពួកយើងមិនមានការភ្ញាក់ផ្អើល នៅពេលដែលបានឃើញថាសិស្សានុសិស្ស ៦០-៧០% ដែលបានចូលរួមសិក្ខាសាលាតាមប្រពន្ធ័Zoom មានគោលដៅបង្កើតជំនួញ ឬក៏បានបង្កេីតជំនួញរួចហើយ។ (ស្រង់ស្ថិត្តិតាមប្រពន្ធ័ Zoom) ក្នុងឆ្នាំកន្លងមកនេះ ការក្លាយទៅជាសហក្រិនមានភាពពេញនិយមយ៉ាងខ្លាំងគ្រប់បណ្ដារប្រទេស ដោយសារតែដំណើររឿងដ៏ជោគជយ័របស់មនុស្សមានប្រជាប្រិយភាពមួយចំនួនដូចជា លោក  Zuckerberg , លោក Musk -ល-។ ចំនែកឯ ប្រទេសកម្ពុជាវិញបានទទួលរងភាពប៉ះពាល់មួយផ្នែកដែរ ហើយធ្វើឱ្យអ្នកជំនាញវយ័ក្មេងមួយចំនួន មិនចង់ធ្វើការឱ្យក្រុមហ៊ុនផ្សេងៗទៀតឡើយ ។ ហេតុទាំងអស់នេះ អាចបងើ្កតឱ្យមានហានិភ័យខ្ពស់ បើសិនជាយើង ពិចារណាទៅលើអត្រាបរាជយ័ក្នុងការបង្កើតជំនួញ ឫ បង្កើតក្រុមហ៊ុន startup […]