នៅក្នុងឆ្នាំ២០២០ ខ្ញុំនិងដៃគូអាជីវកម្មរបស់ខ្ញុំ: Jamie Raine បានរៀបសិក្ខាសាលាមួយ ដោយសហការជាមួយនិង American University of Phnom Penh (AUPP) ក្រោម ប្រធានបទរបស់សិក្ខាសាលានេះមានដូចជា : យុទ្ធសាស្រ្តទីផ្សារឌីជីថល ជំនាញផ្នែកគ្រប់គ្រង ដំណើរការក្នុងការលក់-ល-។
យើងទាំងពីរនាក់បានទទួលការពង្រឹងបទពិសោធន៍យ៉ាងខ្លាំងពេញមួយវគ្គនេះ ក្នុងនាមជាស្ថាបនិករនៃក្រុមហ៊ុន បច្ចេកទេស និងប្រពន្ធ័ផ្សព្វផ្សាយមួយ ហេីយដោយការមានទំនាក់ទំនងជាមួយអក្នជំនួញជំនាន់ក្រោយនៅក្នុងប្រទេសកម្ពុជា បានឆ្លុះបញ្ចាំងពីទិដ្ឋភាពបច្ចុប្បន្ននៃវិសយ័អាជីវកម្ម និងមហិច្ចតារបស់អ្នកជំនាញវ័យក្មេង ។
ពួកយើងមិនមានការភ្ញាក់ផ្អើល នៅពេលដែលបានឃើញថាសិស្សានុសិស្ស ៦០-៧០% ដែលបានចូលរួមសិក្ខាសាលាតាមប្រពន្ធ័Zoom មានគោលដៅបង្កើតជំនួញ ឬក៏បានបង្កេីតជំនួញរួចហើយ។ (ស្រង់ស្ថិត្តិតាមប្រពន្ធ័ Zoom)
ក្នុងឆ្នាំកន្លងមកនេះ ការក្លាយទៅជាសហក្រិនមានភាពពេញនិយមយ៉ាងខ្លាំងគ្រប់បណ្ដារប្រទេស ដោយសារតែដំណើររឿងដ៏ជោគជយ័របស់មនុស្សមានប្រជាប្រិយភាពមួយចំនួនដូចជា លោក Zuckerberg , លោក Musk -ល-។ ចំនែកឯ ប្រទេសកម្ពុជាវិញបានទទួលរងភាពប៉ះពាល់មួយផ្នែកដែរ ហើយធ្វើឱ្យអ្នកជំនាញវយ័ក្មេងមួយចំនួន មិនចង់ធ្វើការឱ្យក្រុមហ៊ុនផ្សេងៗទៀតឡើយ ។ ហេតុទាំងអស់នេះ អាចបងើ្កតឱ្យមានហានិភ័យខ្ពស់ បើសិនជាយើង ពិចារណាទៅលើអត្រាបរាជយ័ក្នុងការបង្កើតជំនួញ ឫ បង្កើតក្រុមហ៊ុន startup ។
ភាពខុសគ្នារវាង ក្រុមហ៊ុន Startup និង ក្រុមហ៊ុន Non-startup (ប្រភព : Failory)
សូមសាកស្រម៉ៃថាអ្នកទាំងអស់គ្នាមាន អាជីវកម្មដំណោះស្រាយបច្ចេកវិទ្យា ហើយអ្នកបានបង្កើតកម្មវិធីផ្សេងៗគ្នា។ អាជីវកម្មមួយនេះមិនមែនជាក្រុមហ៊ុនstartupទេ ដោយមើលតាមហេតុផលខាងក្រោម :
- គ្មានភាពច្នៃប្រឌិត
- កំណើនព្យាករណ៍របស់អ្នកស្ថិតនៅក្នុងស្ថានភាពស្ថិតថ្ថេ (↑ គម្រោង = ↑ប្រាក់ចំណូល = ↑ តម្រូវការធនធាន = ↑ ថ្លៃដើម ) ។
សូមសាកស្រម៉ៃម្តងទៀតថា ឥលូវ ការប្រតិបត្តិការបានដំណើរការអស់រយះពេល ពីរបីឆ្នាំហើយ អ្នកបានដឹងថាមានបញ្ហាជាក់លាក់មួយ នៅក្នុងទីផ្សារ (ឧទាហរណ៍ : ការគ្រប់គ្រងធនធានមនុស្ស) ហើយអាចដោះស្រាយ ដោយប្រើកម្មវិធីសូហ្វវែរ ។ ការបង្កេីតកម្មវិធីនេះ អាចហៅថាជាគម្រោង startup ព្រោះវាជាការច្នៃប្រឌិត ( ដំណោះស្រាយថ្មី ) និងអាចធ្វើមាត្រដ្ឋានបាន ( ការទទួលអតិថិជន មិនប៉ះពាល់ក្នុងការចំនាយ ) ។
ជាធម្មតា អត្រាបរាជយ័នៃអាជីវកម្មដំណោះស្រាយបច្ចេកវិជ្ជាគឺ ទៀបជាង ការបង្កើតកម្មវិធីសូសវ្វែថ្មីជាក់លាក់មួយ។ ការបើកដំណើរការនៃកម្មវិធីថ្មីនេះ ត្រូវស្វែងរកទីផ្សារដែលសាកសម ក៏ប៉ុន្តែសក្តានុពលនៃប្រាក់ចំណូលខ្ពស់ ។ ធម្មតាទេ ហានិភ័យខ្ពស់ សក្តានុពលនៃប្រាក់ចំណូលក៏ខ្ពស់ខុស់ពីប្រក្រតីដែរ ។
បន្ទាប់ពីបានដឹងពីភាពខុសគ្នារវាង គម្រោងstartup និង គម្រោងnon-startup វានឹងបង្កើនភាពងាយស្រួលក្នុងការយល់ពីអត្រាបរាជយ័នៃការបណ្តាក់ទន់ ។
ក្រុមហ៊ុន startups
- 9 នៃ 10 ក្រមហ៊ុន startups ត្រូវបានបរាជយ័ (ប្រភព : Startup Genome -ការអៈអាងរបាយការណ៍ពីឆ្នាំ 2019 11 នៃ 12 ក្រុមហ៊ុនត្រូវបានបរាជយ័ )
ក្រុមហ៊ុន Non-startups ថ្មី
New ‘Non-startup’ businesses
របាយការណ៍ Business Employment Dynamics ដែលសរសេរដោយBureau of Laborបានឲ្យដឹងថា :
- អត្រានៃការបរាជយ័ 20% នៅចុងឆ្នាំទី 1
- អត្រានៃការបរាជយ័ 30% នៅចុងឆ្នាំទី 2
- អត្រានៃការបរាជយ័ 50% នៅចុងឆ្នាំទី 5
- អត្រានៃការបរាជយ័ 70% នៅចុងឆ្នាំទី 10
តាមទិន្នយ័ផ្លូវការ ការចាប់ផ្តើមក្រុមហ៊ុនថ្មី ដោយមិនគិតពីប្រភេទ នឹងត្រូវជួបប្រទះបញ្ហាជាច្រើនដែលសហក្រិនមួយចំនួន មិនអាចដោះស្រាយបាន ។
ការបង្កើតក្រុមហ៊ុនថ្មី និង ភាពមានគំនិតជាសហក្រិន
បន្ទាប់ពីបានស្វែងយល់នូវការពិត យើងត្រូវសួរខ្លួនឯងថា ‘ តើយើងមានស្មារតីជាសហគ្រិនដែរឬទេ? ‘ហើយត្រូវទទួលស្គាលថា គ្មានអ្នកណាកើតមកចេះស្រាប់នោះទេ និងមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែត្រូវចាប់ផ្តើមបណ្ដាក់ទន់ជាមួយហានិភយ័ឡើយ ជាពិសេសការបង្កប់នយ័នេះ គឺជាការវិនិយោគរាល់ ប្រាក់សន្សំ និង ពេលវេលារបស់អ្នក ឲ្យក្លាយជា ‘សេចក្តីប្រាថ្នា ‘។
បើសិនជាចម្លើយខាងលើរបស់អ្នកគឺ YES , អស្ចារ្យ ! យើងជួនពរឲ្យអ្ជួបតែសំណាងល្អក្នុងការបង្កេីតអាជីវកម្មរបស់អ្នក ។
បើសិនជាចម្លើយខាងលើរបស់អ្នក NO , ក៏នៅតែល្អដែរ ហេីយខ្ញុំក៏នៅតែលើកទឹកចិត្តអ្នកឲ្យមានគំនិតជាសហក្រិន ។
ការមានគំនិតជាសហក្រិនមាននយ័ថា គិតពីអ្វីដែលជួយឲ្យអ្នកអនុវត្ត យកឈ្នះចគ្រប់ឧបសគ្គ ហានប្រថុយ មានការបង្កើតថ្មី មានការច្នៃប្រឌិត មិនយកការបរាជយ័ជាចម្បង និងខិតខំបន្ថែមទៅលើអ្វីដែលអ្នកចូលចិត្ត ។
ហើយអ្នកអាចធ្វើសកម្មភាពជាសហក្រិនទោះបីជាអ្នកធ្វើការឲ្យក្រុមហ៊ុនដទៃផងដែរ ។
តាមដំបូន្មានរបស់ខ្ញុំ មិនថាអ្នកចង់ក្លាយទៅជាអ្វីទេ ប្រសិនបើអ្នកមានផ្នត់គំនិតឈ្នះឈ្នះ យកចិត្តទុកដាក់ ធើ្វការសម្រេចចិត្តត្រឹមត្រូវ និងជ្រើសរើសនៅជុំវិញមនុស្សល្អៗ អ្នកនឹងទទួលបានភាពជោគជយ័ មិនខាន។
‘ប្រសិនបើអ្នកនៅជុំវិញមនុស្សដែរជោគជយ័ អ្នកដែរជំនៈទៅមុខ អ្នកដែរមានភាពវិជ្ជមាន អ្នកដែរផ្តោតលើការចង់បានលទ្ធផល និង អ្នកដែរគាំទ្រយើង វានឹងធ្វើឲ្យអ្នកខិតខំបន្ថែមទៀត ។ តែប្រសិនបើអ្នកនៅជុំវិញមនុស្សដែរមិនឲ្យអ្នកនៅនៅទំនេរសូម្បីតែបន្តិច នោះគឺជាអំណោយដ៏ល្អបំផុតដែរមនុស្សគ្រប់គ្នាចង់បាន‘ដោយលោក Tony Robbins ។